សមត្ថកិច្ចខេត្តកំពង់ចាម បញ្ជូនអ្នកមាន់ជល់០៧នាក់ ទៅតុលាការ
ខេត្តកំពង់ចាម៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា ៖ សមត្ថកិច្ច ចម្រុះខេត្តកំពង់ចាម ចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕