ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង មានផ្លាកយីហោឈ្មោះ ហាង ម៉ាខូ កាហ្វេ
ខេត្តព្រះសីហនុ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង មានផ្លាកយីហោឈ្មោះ ហាង ម៉ាខូ កាហ្វេ (បន្ទប់ជាន់ទី២) ស្ថិតម្ដុំអូរ២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ហេតុការណ៍នេះកើតឡើង កាលពីម៉ោងជិត១១យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងករណីគ្រោះអគ្គីភ័យខាងលើ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងខូតខាតសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន សមត្ថកិច្ចឲ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕