សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែង អភិវឌ្ឍន៍រុនតាឯកឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ
ខេត្តសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថារាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែង អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ និងកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតីបានគូសបញ្ជាក់ថាក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។ រុនតាឯក នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប៕