Man Utd ជ្រុះចេញពីពានរង្វាន់អឺរ៉ុប ក្រោយបរាជ័យក្នុងផ្ទះ ក្រោមថ្វីជើងរបស់ Bayern
បរទេស ៖ ក្រុមបិសាក្រហម Manchester United បានធ្លាក់ចេញពី Champions League ហើយត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់ Bayern Munich ១-០ សម្រាប់ការប្រកួតចុងក្រោយក្នុងពូលនៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ Bayern Munich យប់មិញរកបានដោយកីឡាករ Kingsley Coman នៅនាទីទី៧០ បន្ទាប់ពីការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Harry Kane ។ លទ្ធផលនេះបានធ្វើឲ្យ Man Utd ឈ្នះតែមួយប្រកួតក្នុងពូលក្នុងចំណោម៦ប្រកួតរបស់ពួកគេ នេះមានន័យថា បិសាខក្រហមឈរបាតពូល A និងបាត់បង់ឱកាសទៅលេងនៅ Europa League ផងដែរ៕