ខឹងប្រដៅមិនស្តាប់ ម្តាយមីង និង ជីដូន បានចងដៃ និងជើងកុមារីរងគ្រោះ លើកមកដាក់ក្រៅរបងផ្ទះ ផ្អើលប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច (Vidoe inside)
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវជា ម្តាយមីង និង ស្ត្រីម្នាក់ទៀតត្រូវជាជីដូន ត្រូវបានសមត្ថកិច្ចអញ្ចើញទៅបំភ្លឺនៅប៉ុស្តិ៍ នគរបាលទួលសង្កែ១ បន្ទាប់ពីបែកធ្លាយវីដេអូ ធ្វើបាបកុមារីអាយុ ៦ឆ្នាំ ដោយចងដៃបត់ស្លាបសេក មក ក្រោយ និងចងជើង ហើយលើកមកដាក់ក្រៅរបង ថែមទាំងទះកំផ្លៀងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីយប់ នៅចំណុចផ្ទះលេខ62 ផ្លូវបេតុង ក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕