ពិធីប្រកាសតែងតាំងរចនាសម្ព័ន្ធវត្តពោធិលង្កាថ្មី ក្រោមព្រះអធិបតីភាពរបស់សម្តេច ព្រហ្មរតនមុនី ពិន សែម
ខេត្តសៀមរាប៖ ពិធីប្រកាសតែងតាំងរចនាសម្ព័ន្ធថ្មីថ្នាក់ដឹកនាំនៅវត្តពោធិលង្កាក្នុងក្រុងសៀមរាប ជាព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រឆ្វេង ស្ដាំ ព្រះវិន័យធរវត្ត ព្រះលេខាវត្ត ជាផ្លូវការណ៍ហើយ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដោយអមដំណើរដោយព្រះមេគណខេត្ត និងព្រះមន្ដ្រីសង្ឃជាសហការីគណខេត្តសៀមរាប ។
បេក្ខភាពថ្មីខាងលើ សុទ្ធសឹងតែជាអតីតសមណសិស្ស ជាសមណសិស្ស ដែលធ្លាប់ទទួលបានការសិក្សានូវចំណេះដឹង ដូច្នេះសង្ឃឹមថាការគ្រប់គ្រងវត្តនិងមានការរីកចម្រើន មានច្បាប់វិន័យបានល្អត្រឹមត្រូវ ។