ស្លាប់១២នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នួ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ និងរបួសធ្ងន់ស្រាល២៦នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖បត់/គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕