ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយត្រីមួយរូបចេញពីក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតមុខតំណែងឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ ជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាល់មន្ត្រីនគរបាលជាតិណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ៕

អត្ថបទពាក់ព័ន្ធ