១១ខែឆ្នាំនេះ កម្ពុជានាំចេញផ្លែមៀនស្រស់មានទឹកប្រាក់ជាង ១៨លានដុល្លារ កើនឡើងជិត ១ពាន់ភាគរយ

ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក កើនឡើងរហូតដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹម១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ចំនួន ១៨.៥៤លានដុល្លារ កើនឡើង៩៥៦.៥៦ភាគរយ។

សូមជម្រាបថា ​ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ​កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទៅប្រទេសចិនមានចំនួន ១១ ៤០៣.២៣តោន។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស៕

អត្ថបទពាក់ព័ន្ធ