ប្រាសាទបាយ័ននៅតែជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ
ខេត្តសៀមរាប៖ បន្ទាប់ពីប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាប្រាសាទមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ស្មាមញញឹមនៃកំពូលព្រហ្មមុខបួន ចម្លាក់រៀបរាប់នៃសាច់រឿងចម្រុះ ប្រពៃណី វប្បធម៌ពីសម័យដើមនៅប្រាសាទនេះ សុទ្ធសឹងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ អមដោយការឧទ្ទេសដ៏ប៉ិនប្រសព្វពីសំណាក់ក្រុមមគ្គុទ្ទេសក៍ជំនាញៗ៕








