ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ ឆែកឆេរហាងលក់សម្លៀកបំពាក់ លក់ដុំ និងរាយមួយកន្លែង ទទួលផលចោរកម្ម
(កំពង់ស្ពឺ) ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះលេខ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាទីតាំងទទួលផលចោរកម្មក្នុងអំពើចោរលួចគាស់រោងចក្រ យកសម្លៀកបំពាក់ ។
ប្រភព ពី នគរបាល ព្រហ្មទណ្ឌ ខេត្ត កំពង់ស្ពឺ បាន បញ្ជាក់ ថា ម្ចាស់ផ្ទះឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជានគរបាលក្រសួងមហាផ្ទៃ ដែល ពាក់ព័ន្ធ ទទួល ផល ចោរកម្ម លួច គាស់ រោងចក្រ លួច សំលៀក បំពាក់ ។
ការចុះ ឆែកឆេរ ផ្ទះ មន្ត្រី នគរបាល នោះ សមត្ថកិច្ចដកហូតបានសម្លៀកបំពាក់របស់រោងចក្របានចំនួន ១១១៩ និងនៅសល់ច្រើនទៀត រង់ចាំម្ចាស់រោងចក្ររោងចក្រ មក ពិនិត្យ ជាក់ស្តែង ។
បច្ចុប្បន្ន សមត្ថកិច្ច ជំនាញ កំពុង បន្ត នីតិ វិធី និង មាន ចំណាត់ តាម ផ្លូវ ច្បាប់ ចំពោះ អ្នកពាក់ព័ន្ធ ផង ដែរ ៕