រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្លាស់ប្តូរ ឈ្មោះពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម មកជា «សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ស.ស.ត»
(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ។