រដ្ឋបាលក្រុងសិរីសោភ័ណ និងសមត្ថកិច្ចបង្ក្រាបទីតាំងល្បែងផ្សងសំណាង តាមអនឡាញ១នៅសង្កាត់នានានិងអប់រំណែនាំសិស្សដែលគេចម៉ោងរៀន
បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណនិងសមត្ថកិច្ចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤បង្ក្រាបទីតាំងល្បែងផ្សងសំណាងតាមអនឡាញ១នៅសង្កាត់ព្រះពន្លា អូរអំបិល,កំពង់ស្វាយ និងសង្កាត់ទឹកថ្នា ហើយចាត់វិធានការរដ្ឋបាលក្នុងកម្រឹតអប់រំណែនាំសិស្សានុសិស្សខ្លះដែលគេចម៉ោងរៀនសូត្រតាមថ្នាក់នៃសាលារៀនរបស់ពួកគេ ។ចំណែកម្ចាស់ទីតាំងត្រូវធ្វើកិច្ចសន្យាបិទសកម្មភាពនិងទីតាំងទាំងស្រុង ។ ហើយគណ:បញ្ជាការព្រមានថា បើមិនគោរពកិច្ចសន្យា លើកក្រោយគឺចាត់វិធានច្បាប់ គ្មានការអនុគ្រោះឬយោគយល់ទៀតឡើយ ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណនិងជាប្រធានគណ:បញ្ជាការឯកភាពក្រុងនិងចូលរួមជាមួយលោក អ៊ុ វិណារ៉ា លោក អុឹម សុភារៈ អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង បានដឹកនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ ភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់។
គឺបានចុះពិនិត្យទីតាំងល្បែងផ្សងសំណាងតាមអនឡាញ(Gambling Online) និងអប់រំណែនាំដល់សិស្សានុសិស្សដែលគេចម៉ោងរៀនទៅលេងល្បែង ក៏ដូចអំពើអបាយមុខផ្សេងៗ នៅក្នុងទីតាំងមួយចំនួនក្នុងសង្កាត់អូរអំបិល,ព្រះពន្លា,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕