ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា កើនដល់ ៣៤,១៨៣នាក់
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៃក្រុមហាម៉ាស់ បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងដល់ ៣៤,១៨៣នាក់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៣២នាក់ និងរបួស៥៩ នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣៤,១៨៣នាក់ និងរបួសដល់ ៧៧,១៤៣ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលាមក៕