ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូបុកឆ្កែ ដួលបណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់ នៅស្រុកក្រឡាញ់
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូបុកឆ្កែ ដួលបណ្ដាលឲ្យប្រពន្ធស្លាប់ ចំណែកប្តីរងរបួស ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ ព្រឹក ត្រូវថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ ២៦៨ ស្ថិតនៅភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះជាប្តីមានឈ្មោះ ស្រឿន សាឡាវ ភេទប្រុស អាយុ41ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងជនរងគ្រោះត្រូវជាប្រពន្ធ មានឈ្មោះ យិន វិន អាយុ43ឆ្នាំ ជាអ្នកជិះពីខាងក្រោយ។
តាមប្រភពព័ត៌បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1M-7379 បើកបរដោយប្តី បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចមុខផ្ទះឈ្មោះ ធៀន យក់ បានបុកសត្វឆ្កែ ក៏ដួលម៉ូតូ បណ្តាលឲ្យប្រពន្ធស្លាប់ ចំណែកប្តីរងរបួសស្រាល និងម៉ូតូរងការខូចខាត។ ចំណែកសត្វឆ្កែបានបង្កហេតុរួច រត់បាត់ ៕
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងកត់កំណត់ហេតុ ចំណែកសពជនរងគ្រោះ ត្រូវយកទៅធ្វើបុណ្យតាមប្រពៃណី។