ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បានជួយអំពូលភ្លើងសូឡាបំភ្លឺផ្លូវ និងបង្គោលដែកចំនួន ៧០ដើម នៅក្នុងភូមិចំនួន០២ ក្នុងខេត្តព្រៃវែង


ខេត្តព្រៃវែង៖ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បានជួយអំពូលភ្លើងសូឡាសម្រាប់បំភ្លឺផ្លូវចំនួន ៧០អំពូល និងបង្គោលដែកចំនួន ៧០ដើម នេះបើយោងតាមការបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុកមានឈ្មោះ Phalla Phorn កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ។

បើតាមការរៀបរាប់នៅក្នុងវីដេអូ ឯកឧត្តម និងក្រុមការងារ បានចុះមករៀបចំតម្លើង បង្គោលដែក និងបំពាក់អំពូលភ្លើងសូឡា ចំនួន ៧០អំពូល នៅក្នុងភូមិសាស្រ្តចំនួន ០២ភូមិ គឺភូមិត្រពាំងឫស្សី និងភូមិដំណាក់ស្នួល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

បើតាមការបញ្ជាក់របស់ ឯកឧត្ដម ផន ផល្លា៖ ការចុះមករៀបចំតម្លើងបង្គោលដែក និងបំពាក់អំពូលភ្លើងសូឡាសម្រាប់បំភ្លឺផ្លូវទាំងនេះ គឺជាតម្រូវការរបស់អ្នកភូមិនៅទីនេះ ឯកឧត្ដម គ្រាន់តែចង់អោយ ឪៗ ម៉ែៗ លោកតា លោកយាយ បងប្អូន ដែលរស់នៅក្នុងភូមិនេះ ដើម្បីអោយពួកគាត់មានភាពងាយស្រួល ក្នុងការធ្វើដំណើរនាពេលយប់ និងមានសុខសុវត្ថិភាព។ ជាពិសេស អតីតកាលជាកន្លែងដែល ឯកឧត្ដម មានការធំធាត់នៅទីនេះ និងជាស្រុកកំណើតម្តាយបង្កើតរបស់ឯកឧត្ដមផងដែរ។

កន្លងមកប្រិយមិត្តធ្លាប់ដឹងហើយថា៖ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា ជាប្រធានមណ្ឌលកុមារកំព្រា មែកឈើ ហើយនេះមិនមែនជាលើកទីមួយទេដែល ឯកឧត្តម ធ្វើការងារសប្បុរសធម៌បែបនេះ ឯកឧត្តម តែងតែ យកចិត្តទុកដាក់ ជួយផ្ដល់ជំនួយ មិនថាជាសម្ភារៈ ឬជាថវិកាក្ដី ទៅឲ្យជនងាយរងគ្រោះនៅក្នុងសង្គម ដូចជា ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា ក្មេងអនាថា ដែលឪពុកម្តាយស្លាប់ចោល ឬបោះបង់ចោលក៏មាន បន្ថែមពីនេះ ឯកឧត្តម ផន ផល្លា កំពុងតែចិញ្ចឹមក្មេងៗ ចំនួន ១៧១នាក់បន្ថែមទៀត នៅក្នុងមណ្ឌលកុមារកំព្រា មែកឈើ របស់ឯកឧត្តម៕

 

អត្ថបទពាក់ព័ន្ធ