កុំឱ្យទៅខកជើង! មកដឹងពីទីតាំង និងម៉ោងពេលធ្វើការ សម្រាប់អ្នកចង់ធ្វើ Passport នៅភ្នំពេញ

ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ បានចែករំលែកពីការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅស្នាក់ការផ្សារអ៊ីអន ២ រួមមានសេវា ថតធ្វើថ្មី ទុតិយតា (បាត់ ខូច ផុតសុពលភាព) កែតម្រូវ សម្រាប់ពលរដ្ឋមកពីគ្រប់រាជធានី-ខេត្ត។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតា និង ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានទីតាំងប្រចាំផ្សារអ៊ីអនម៉លសែនសុខ (អ៊ីអន២) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះពេលវេលាបើកបម្រើសេវាវិញ គឺរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និង អាទិត្យ លើកលែងតែថ្ងៃឈប់សម្រាកបុណ្យជាតិ ចាប់ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៤ រសៀល។

ចំពោះព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬ សាកសួរព័ត៌មាន ឬ ទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល-ផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕

អត្ថបទពាក់ព័ន្ធ