រថយន្តមួយគ្រឿង ឆេះម៉ត់សល់តែគ្រោងឆ្អឹងនៅលើផ្លូវល្បឿនលឿន ទិសដៅទៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីឆេះរថយន្តមួយគ្រឿងទៀតស្ថិតនៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យ ឆេះម៉ត់សល់តែគ្រោងឆ្អឹង ។

យោងតាមផេកនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលបានឱ្យដឹងថានៅវេលាម៉ោង ០៦:២០ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវល្បឿនលឿន ត្រង់ចំណុច គីឡូម៉ែត្រ លេខ ៩៧ ដែល មាន ទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមាន ម្ចាស់ឡានរងគ្រោះ ឈ្មោះ មឿន ឆៃ យុទ្ឋ ភេទ ប្រុស ជនជាតិខ្មែរ ។

ប្រភពបន្តថា ចំពោះមូលហេតុគឺបណ្តាល មក ពី ឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង ។ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690។ តែយ៉ាងណា ពុំមានមនុស្សណាម្នាក់ ត្រូវរងរបួស ឬស្លាប់នោះទេ ។

ប្រភពខាងលើបន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកងកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ ដោយមូលហេតុពុំបានទទួលពត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ។

អត្ថបទពាក់ព័ន្ធ