រថយន្តពីរគ្រឿងបុកគ្នា នៅស្តុបវត្តដំណាក់ ក្រុងសៀមរាប រងការខូចខាតរថយន្ត និងបង្គោលភ្លើងស្តុបតូច

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយរថយន្ត បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ចំណែកមនុស្សពុំមានរងរបួសឡើយ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២២និង៥០នាទីយប់ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបវត្តដំណាក់ (លើផ្លូវ៧មករា) ស្ថិតនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពបានឲ្យដឹងថា៖ ហេតុការណ៍ខាងលើនេះរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2C-5555 បេីកបរដោយ ឈ្មោះ ជា សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-8371អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នា បណ្តាលអោយរថយន្តម៉ាក Ford Ranger Raptor រងការខូចខាតមធ្យម ឯរថយន្តម៉ាក Ford Ranger XLT រងការខូចខាតធ្ងន់ និងបង្គោលភ្លើងស្តុបតូច រងការខូចខាត១ដើម។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានចុះធ្វើការវាស់វែងយកវត្ថុតាងទាំងពីរបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 

អត្ថបទពាក់ព័ន្ធ