(មានវីដេអូ)៖ នារីម្នាក់ហៅម៉ូតូកង់បីជិះទៅផ្ទះ ស្រាប់តែត្រូវបក្ខពួកម្ចាស់ម៉ូតូកង់បី បៀតបៀនរាងកាយស្ទើរពេញខ្លួនប្រាណ បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ នារីម្នាក់បានហៅម៉ូតូកង់បី ឡាំប៉ាតាឥណ្ឌា ដឹកទៅផ្ទះតែត្រូវបានម្ចាស់ម៉ូតូកង់បី ឡាំប៉ាតាឥណ្ឌា ហៅបក្ខពួកម្នាក់ទៀត ជិះជាមួយហើយបានបៀតបៀនកេរ្តិ៍ខ្មាស ស្ទើរពេញខ្លួនប្រាណបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៤ជិតភ្លឺ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវ២៧១ ស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ម៉ូតូ កង់បី ឡាំប៉ាតា ឥណ្ឌា ដែលជនរងគ្រោះបានហៅនោះ មានពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 1IR-4328 ។
យោងតាមប្រភពព័ត៌មាន៖ ពីនារីរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុ គាត់បានចូលលេងកម្សាន្តក្នុង ក្លិបហ្គោលឡាញ ដែលមានគ្នា ០៣នាក់ មានភេទទីបី ចំនួន ០២នាក់ ហើយគាត់នៅតែម្នាក់ឯង ដោយសារមិត្តភក្ដិ គាត់ ប្រញាប់ ក៏ទៅ ផ្ទះ មុន ហើយនៅពេលនោះគាត់បាន Booking ម៉ូតូកង់បីឡាំប៉ាតាឥណ្ឌា ពីម្តុំក្លិបហ្គោលឡាញ ស្ថិតនៅលើផ្លូវ ១៩៨៦ ដើម្បីដឹកជនរងគ្រោះទៅម្តុំផ្លូវ ៣៧១ ខណៈពេលគាត់ឡើងម៉ូតូកង់បីឡាំប៉ាតាឥណ្ឌា ដោយម៉ូតូកង់បីឡាំប៉ាតាឥណ្ឌាបានហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយហើយបម្រុងនាំជន រងគ្រោះផឹកមួយឈុតទៀតតែជនរងគ្រោះមិនព្រមគាត់ថាគាត់ប្រញាប់។ នៅពេលនោះខណៈពេលម៉ូតូកង់បី ឡាំប៉ាតា ឥណ្ឌាដឹកគាត់ ចេញពីក្លិបហ្គោលឡាញ ដោយមានបុរសម្នាក់ ខាងលើជិះជាមួយព្រមទាំងបបួលបូកគីឡូថែមទៀតតែនាងមិនព្រម។ ខណៈពេលធ្វើដំណើរនៅតាមផ្លូវបុរសជាបក្ខពួកម៉ូតូកង់បីឡាំប៉ាតាឥណ្ឌាម្នាក់ដែលជិះជាមួយបានលូកលាន់ និងបៀតបៀនកេរ្តិ៍ខ្មាសស្ទើរពេញខ្លួនប្រាណ។

នារី រងគ្រោះបាន បន្តទៀតថាដោយសារ តែនាងមានតែម្នាក់ឯងដោយខ្លាចជនបង្ក និងបក្ខពួកសម្លាប់នាងទើបនាងមិនហានស្រែកចាំគាត់ទាក់ទងហៅបងៗ អ្នកសារព័ត៌មានខណៈពេលនោះជនសង្ស័យម៉ូតូកង់បី ឡាំប៉ាតា ឥណ្ឌា និងបក្ខ ពួកបានដាក់នាងនឹងផ្លូវហើយបើក ម៉ូតូកង់បី ឡាំប៉ាតា ឥណ្ឌាខាងលើជិះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗ នោះឡើយដោយរង់ចាំពេលព្រឹកទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចមានវិធានការតាមច្បាប់ ៕

អត្ថបទពាក់ព័ន្ធ