ទារកអភ័ព្វម្នាក់ ត្រូវម្តាយចិត្តអាក្រក់បោះបង់ចោលទាំងកណ្តាលភ្លៀង នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ពិតជាអាណិតអាសូណាស់ ប្រទះឃើញទារកម្នាក់ដែលសង្ស័យទើបនឹងកើត កំពុងយំស្រែកហើយខ្លួនត្រូវទទឹកជោគដោយទឹកភ្លៀង ហើយត្រូវបានគេយកទៅដាក់ក្នុងឡាំងជ័រភ្លង់ចោល។ ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីអធ្រាត្រ ចូលថ្ងៃទី ១៧ខែឧសភាឆ្នាំ២០២៤ នៅចំណុចផ្លូវក្បែម្លប់ឫស្សីក្នុងភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅពេលមេឃភ្លៀងរលឹមស្រិចៗ ក៏ឮ សំលេងទារកស្រែកយំ ហើយក៏ចេញទៅមើល ស្រាប់តែឃើញទារកក្រហមរងាល ដែលដាក់ក្នុងឡាំងជ័រ មានរុំសារ៉ុង និងមានថ្នាំពេទ្យ១ថង់ ហើយនិងកំប៉ុងទឹកដោះគោ១។
នៅពេលដែលឃើញទារកត្រូវបានយកទៅប្លុងចោលបែបនេះ ប្រជាពលរដ្ឋក៏បានទំនាក់ទំនង ទៅក្រុមសង្គ្រោះបឋម របស់លោក នួននី ហើយក្រុមពូកគាត់ក៏បាន ចុះមកភ្លាមៗ ក៏បានជួយសង្គ្រោះ និងយកទារកទៅកាន់ មន្ទីពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋលើកឡើងថា៖ គួរអោយអនិច្ចារខ្លាំងណាស់ ក្មេងទើបនឹងកើតមក ហានចិត្រ្តដាច់យកគ្នា មកបោះបង់ចោលទាំងកណ្តាលយប់បែបនេះ បង្កើតគ្នាមកហើយ ចិត្រអាក្រក់យកគ្នាមកបោះបង់ចោលដដែល ធ្វើបាបធ្វើកម្មគ្នាម្ល៉េះ ។