ផ្ទុះគ្រាប់នៅខេត្តព្រះវិហារ បណ្តាលអោយបុរសម្នាក់រងរបួស និងត្រាក់ទ័រមួយគ្រឿងរងការខួចខាត
ខេត្តព្រះវិហារ ៖ មានករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែ ស្រាប់តែជាន់ចំ មីនតោនផ្ទុះកក្រើកធរណី បណ្តាលឱ្យរងការខូចខាត ត្រាក់ទ័រទាំងស្រុង សំណាងល្អដែល អ្នកបើកបរគ្រាន់តែរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត។
ហេតុការណ៍ខាងលើ នោះបានកើតឡើង កាលពី វេលាម៉ោង២និង ៤០នាទីរសៀលនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមសេចក្តីរាយការណ៍ របស់លោកលិញ យុត ជានាយតំណាងមីនប្រចាំស្រុកជាំក្សាន្តខេត្តព្រះវិហារបានឲ្យដឹងថា ការផ្ទុះមីនតោននោះ បណ្តាល ឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរឈ្មោះ ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខេត្តខាងលើ រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាម ប្រភពពីម្ចាស់ត្រាក់ទ័របានឲ្យដឹងថា ទីតាំង ដីដែលផ្ទុះមីន នោះ គឺម្ចាស់គេធ្លាប់ភ្ជួរអាស្រ័យផលដាំដំណាំ២ឆ្នាំមកហើយ គឺ ឆ្នាំទី១-ធ្វើស្រែ ឆ្នាំទី២-ដាំដំឡូងមី និងឆ្នាំទី៣នេះ-ភ្ជួរដាំដំឡូងមីដែរ។ ប៉ុន្តែក្នុងឆ្នាំទី៣នេះម្ចាស់ដីជួលអ្នកផ្សេងទេឲ្យភ្ជួដីដល់ពេលផ្គុំរងទើបគេជួលគាត់។
ម្ចាស់ទ្រាក់ទ័រនោះបន្តថា ដីដែលម្ចាស់គេជួលឲ្យភ្ជួរនោះជា របបចែកឲ្យទាហ៊ានចំនួន២ហិកតា ក្នុងពេលដែលកំពុងភ្ជួរដី បានប្រហែលពាក់កណ្តាល ស្រាប់តែ ផ្ទុះមីនតោននោះតែម្តង ខណៈឆ្លងបត់ចូលផ្គុំរងថ្មី ទៀត។
ឯអ្នកបើកបរគឺជាកម្មករសុីឈ្នួលបើកបរបានរងរបួសដៃនិងក្បាល ហើយគាត់ម្ចាស់បានបន្តបញ្ជូនមកស្គែនក្បាលនៅពេទ្យខេត្តហើយដែរ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ បានត្រឡប់ទៅផ្ទះវិញហើយ។
នៅ ព្រឹកថ្ងៃកើតហេតុនេះដែរ ក៏មានកម្លាំងសុីម៉ាក់បានចុះទៅត្រួតពិនិត្យ និងធ្វើការរាវរកគ្រាប់មីន បន្ថែមទៀតផង ដែរ៕