រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បុករះចូលផ្ទះជាងជួសជុលម៉ូតូ បណ្តាលឱ្យស្លាប់មេជាងម្នាក់ នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បុករះចូលផ្ទះជាងជួសជុលម៉ូតូ បណ្តាលស្លាប់មេជាងម្នាក់ និងខូចខាតម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០១ រសៀល តាមបណ្តោយផ្លូវជាតិ៥៦ ស្ថិតនៅភូមិពង្រកងវ៉ា សង្កាត់គោកស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហួរ យឿ ន ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិកើតហេតុខាងលើ។

យោងតាមសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនរងគ្រោះឈ្មោះ ហួរ យឿន បានកំពុងអង្គុយជួសជុលម៉ូតូ ០១គ្រឿង និងម្ចាស់ម៉ូតូម្នាក់កំពុង អង្គុយមើលស្រាប់មានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ពាក់ផ្លាកលេខរដ្ឋ 12 2-5127 ដែលបើកបរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតមកឆ្វេងដៃបុករះចូលផ្ទះបណ្តាលជនរងគ្រោះម្នាក់ជាមេជាងម៉ូតូបណ្តាលស្លាប់ភ្លាមៗ និងម្ចាស់ម៉ូតូដែលកំពុង អង្គុយមើលរត់គេចទាន់។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានដឹកអ្នកជំងឺពីស្រុកថ្មពួក មកដាក់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ហើយត្រឡប់មកវិញក្នុងរថយន្តមានអ្នកបើកបរ និងគ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ មកជាមួយបានរេចង្កូតអាចដាច់រទីលម៉ែត្រចង្កូត បានបុករះចូលផ្ទះជាងជួសជុលម៉ូតូបុកបណ្តាលមេជាងជួសជុលម៉ូតូម្នាក់ស្លាប់នឹងកន្លែង និងខូចខាតម៉ូតូ កំពុងជួសជុល ០២គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់ឱ្យដឹងថា ក្រោយមន្ត្រីជំនាញធ្វើការពិនិត្យ វាស់វែង សាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តបង្កដែលពាក់ផ្លាក់លេខរដ្ឋ និងម៉ូតូរងគ្រោះដែលខូចខាត ០២គ្រឿង ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទពាក់ព័ន្ធ