Liverpool បញ្ជាក់ពីការតែងតាំងលោក Arne Slot ជាគ្រូបង្វឹកថ្មី
ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ពីការតែងតាំងគ្រូបង្វឹក Feyenoord លោក Arne Slot ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសលោក Jurgen Klopp ។
គ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះនឹងចាប់ផ្តើមតួនាទីរបស់លោកជាផ្លូវការនៅ Anfield នៅថ្ងៃទី ១ ខែមិថុនា បន្ទាប់ពី Liverpool បានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់សំណងជាមួយ Feyenoord ។
Liverpool មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យារបស់លោក Slot នោះទេ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេជឿថាបានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ពោលគឺរហូតដល់ដំណាច់រដូវកាល ២០២៦-២៧៕