លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះករណីក្មេងទំនើងចូលមកអុកឡុកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះករណីក្មេងទំនើងចូលមកអុកឡុកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបញ្ជាដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ដោយគ្មានការបន្ធូរបន្ថយ និង គ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ៕

 

អត្ថបទពាក់ព័ន្ធ