កូនអណ្តើកហ្លួងដែលជិតផុតពូជចំនួន១០ក្បាល បានញាស់ក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)

កូនអណ្តើកហ្លួង ដែលជាសត្វកម្របំផុតមួយប្រភេទ ត្រូវបានញាប់កូនមួយសំបុក ដែលមានចំនួនចំនួន១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី២៣ ខែ ឧសភា ថាការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។

គួរបញ្ជាក់ថាអណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ៕

អត្ថបទពាក់ព័ន្ធ