ដើររើសអេតចាយសុខៗ ស្រាប់តែប្រទះឃើញកាំភ្លើង និងគ្រាប់មួយចំនួន ច្រកក្នុងបាវទុកចោលក្បែរមាត់ស្រះទឹក

(កណ្តាល) ៖ ប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញអាវុធខ្លី ០២ ដើម និងគ្រាប់មួយចំនួនទៀតដែលច្រកក្នុងបាវ នៅចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៥ ៖ ៥០ នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ១៥ នាទី មានអ្នករើសអេតចាយម្នាក់ មិនស្គាល់អត្តសញ្ញណ បានដើររើសអេតចាយជុំវិញកន្លែងកើតហេតុ ក៏បានឃើញបាវពណ៌លឿងចងមាត់ជិះ និងមានសភាពពុកផុយ ពេលនោះក៏យកដៃទាញមកហែក ស្រាប់តែឃើញអាវុធខាងលើ ក៏បានស្រែកប្រាប់ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងបង់សំណាញ់នៅទីនោះ ហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង តែម្តងទៅ ។

 

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង បានចុះមកការពារកន្លែងកើតហេតុ ធ្វើការពិនិត្យជាក់ស្តែង ឃើញមានអាវុធវែង ចំនួន ០២ ដើម ម៉ាក AK 47 ស្វាយបត់ ០១ ដើម និង ០១ ដើមទៀត ម៉ាក M16 បង់ចំនួន ០២, គ្រាប់ M16 ចំនួន ២៤ គ្រាប់, គ្រាប់ AK 47 ចំនួន ១៨ គ្រាប់ ព្រមទាំងបានរាយការណ៍បន្តទៅកម្លាំងផ្នែកជំនាញ ដើម្បីស្រាវជ្រាវ ជុំវិញករណីនេះផងដែរ ៕

អត្ថបទពាក់ព័ន្ធ