គយចល័តតំបន់៦ រឹបអូសទូរសព្ទគេចពន្ធជាង ១ពាន់ដើម នៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសហការគយចល័តតំបន់៦ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានគយចល័យតំបន់៦ បានចុះធ្វើប្រតិបត្តិការចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃុំ ។

លទ្ធផលក្នុងកិច្ចប្រតិបត្តិការ កម្លាំងសហការបានធ្វើការដកហូតទំនិញគេចពន្ធ ចំនួន ០៤ កន្លែង រួមមាន៖
១. ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាស៊ីនម៉ូតូ ចំនួន ១៨៥ កេះ
២. ហាងលក់ទូរសព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរសព្ទ ចំនួន ២២៩ គ្រឿង
៣. ហាងលក់ទូរសព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរសព្ទ ចំនួន ៤២៨ គ្រឿង
៤. ហាងលក់ទូរសព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរសព្ទ ចំនួន ៦៦២ គ្រឿង ។

បើតាមការឱ្យដឹងពីកម្លាំងសហការ ថា វត្ថុតាងបទល្មើសមានប្រេងម៉ាស៊ីនម៉ូតូ ចំនួន ១៨៥ កេះ និងទូរសព្ទដៃ ចំនួន ១.៣១៩ គ្រឿង យកមករក្សាទុកនៅស្នាក់ការគ័យចល័តក្នុងស្រុកពញាក្រែក ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទពាក់ព័ន្ធ