លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត​ លោក​ នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ និងមន្រ្តីជំនាញពាក់ព័ន្ធនានា។
អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា៖ ផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប គឺធ្វើយ៉ាងណាឱ្យក្រុងសៀមរាប​ មានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានល្អ ដើម្បីធានាឱ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃ​ នៃខេត្តសៀមរាប”។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
អត្ថបទពាក់ព័ន្ធ