ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត ចំនួន២១រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤


(ខេត្តកំពត)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកឈូក ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ ។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកឈូក ដោយបានការចូលរួមពី សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំទូទាំងស្រុកឈូក អង្គការសង្គមស៊ីវិល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៣៧៦ អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឈូក នៃខេត្តកំពត ក្នុងអាណត្តិទី៤ ចំនួន២១រូប រួមមាន៖
ទី១៖ លោក ញ៉ែម ហួន ជាប្រធានក្រុមប្រឹក្សាស្រុក
ទី២៖ លោក អ៊ុច ប៊ុនធឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក ឡុង ទូច ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោក ឆេង វិបុល ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៥៖ លោក ង៉ែត ណិញ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៦៖ លោក នួន សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៧ លោក ព្រីង ជឺ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៨៖ លោក ម៉ម សារ៉ាត់ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៩៖ លោក អ៊ុង វុធ្ធរ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១០៖ លោកស្រី ឆេង សុភា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១១៖ លោក ហ៊ន់ សារ៉ន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១២៖ លោកស្រី ជួន សុខា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៣៖ លោក យី សំអុល ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៤៖ លោក អ៊ួន ស៊ីវត្ថា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៥៖ លោក ហេង ឌីណា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៦៖ លោកស្រី ខៀវ ស៊ីណាត ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៧៖ លោក តាក់ ប្រុស ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៨៖ លោកស្រី នាក់ ធាន្នី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៩៖ លោក លឹម សុភ័ក ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី២០៖ លោក ង៉ាយ យ៉ុង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី២១៖ លោក វូច សុខា ជាសមាជិកក្រុមប្រឹក្សាស្រុក៕
លោក ម៉ៅ ធនិន បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកឈូក អាណត្តិទី៤ នាពេលនេះ មានចំនួន២១នាក់ សុទ្ធសឹងជាធនធានមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ មានស្មារតីមោះមុត ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុក សម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សា​ សមាជិកក្រុមប្រឹក្សាស្រុកឈូកទាំងអស់ថា ដំណែងទាំងអស់ហ្នឹងមិនមែនធ្វើឲ្យយើងរំជើបរំជួល បានដំណែងហើយយកទៅដេក បានមុខងារតួនាទីហើយ កុំយកទៅរឹបអូស គាបសង្កត់ប្រជាពលរដ្ឋ ត្រូវចាត់ទុកប្រជាពលរដ្ឋជាក្រុមគ្រួសាររបស់យើង ពេលពលរដ្ឋមានទុក្ខ ត្រូវការយើងជួយ យើងត្រូវជួយពួកគាត់អោយបានលឿនរហ័ស ការងារនៅខាងមុខគឺជារាស្ត្រ ចំណែកខាងក្រោយគឺជាច្បាប់ ។ លោកបានបន្តទៀតថា៖ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕



អត្ថបទពាក់ព័ន្ធ