សិស្សសាលាទំនើងចំនួន ១៦នាក់ ដេកពពាក់ពពូនគ្នា ត្រូវសមត្ថកិច្ចក្រុងសៀមរាបចាប់ខ្លួនធ្វើការអប់រំ

ខេត្តសៀមរាប៖ សមត្ថកិច្ចបានចុះចាប់ខ្លួនសិស្សសាលាប្រុសស្រី ចំនួន ១៦នាក់ នាំគ្នាគេចសាលា មកជួលបន្ទប់ដេកនៅសណ្ឋាគារ វេនហាភីនីស ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះចាប់ធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ត្រូវថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ក្មេងទំនើងប្រុសស្រី ចំនួន ១៦នាក់ ក្នុងនោះមានស្រី ចំនួន ០៦នាក់ ដែលគេចពីសាលា និងពីឪពុកម្តាយ នាំគ្នាមកជួលបន្ទប់ ក្នុងសណ្ឋាគារ មានស្លាកយីហោឈ្មោះ សេវេនហាភីនីស ចំនួន ០២បន្ទប់ ដែលមានបន្ទប់លេខ ៣០៣ និង ៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែមកហើយ។

ប្រភពបន្ថែមទៀតពីបុគ្គលិក តំណាងអ្នកគ្រប់គ្រង សណ្ឋាគារ សេវេនហាភីនីស បានរៀបរាប់ថា៖ មុនដំបូងមកជួល ០២បន្ទប់ តែប្រុសៗ ២នាក់ ប៉ុណ្ណោះ មានទាំងចង្ក្រានចាន ។ ដល់ឃើញនាំគ្នាមកមានស្រីមានប្រុសកាន់តែច្រើនឡើងៗ ខ្ញុំក៏បានប្រាប់ពួកគាត់ទាំង ០២បន្ទប់នោះថា ខ្ញុំជួលឱ្យស្នាក់នៅក្នុងមួយបន្ទប់មនុស្ស ០២នាក់ ទៅ ០៣នាក់ ប៉ុណ្ណោះ បើលើសខ្ញុំមិនជួលឱ្យទេ។ ខ្ញុំ ជាបុគ្គលិក សណ្ឋាគារសេវេនហាភីនីស នេះទេ ដោយសារម្ចាស់ និងអ្នកគ្រប់គ្រង មានផ្ទះរបស់គាត់ នៅក្រុងភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសស្រី ចំនួន ១៦ នាក់នេះ ខ្លះជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន។

 

ទោះជាយ៉ាងណាក្រោយឃាត់ខ្លួនរួចមកនាំយកទៅ កាន់អធិការនគរបាលក្រុងសៀមរាប ដើម្បីសាកសួរ និងឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប បានកោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងៗ ដោយគ្មានឪពុកម្តាយដឹងឮតទៅទៀត៕

អត្ថបទពាក់ព័ន្ធ