សម្តេចធិបតី បញ្ជាឲ្យគិតគូរប្រព័ន្ធសុវត្ថិភាពទុយោហ្គាសចូលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថាទៅថ្ងៃមុខគឺនឹងមានក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសនៅតាមតំបន់ដែលបានតប្រព័ន្ធហ្គាសទៅដល់ផ្ទះប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ថ្មីក្នុងរាធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សម្ដេចធិបតីបានថ្លែងថា៖ «ថ្ងៃក្រោយគឺមានក្រុមហ៊ុនមួយផ្គត់ផ្គង់ហ្គាសជាតំបន់ គាត់រៀបចំប្រព័ន្ធមួយគឺដូចជាប្រព័ន្ធទឹកឥឡូវអញ្ចឹង»។

សម្ដេចបានណែនាំទៅដល់ក្រសួងរ៉ែនិងថាមពល ឲ្យគិតគូរអំពីផែនការនិងច្បាប់បទដ្ឋានឲ្យរួចរាល់ឲ្យហើយដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋពេលដែលមានការផ្គត់ផ្គងហ្គាសបែបនេះ៕

អត្ថបទពាក់ព័ន្ធ