ធាតុអាកាសក្តៅខ្លាំង ធ្វើឲ្យមនុស្សចំនួន ៥៥០នាក់់ បានស្លាប់ ពេលកំពុងធ្វើធម្មយាត្រាក្នុងពិធីបុណ្យ Hajj ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត
អារ៉ាប៊ីសាអូឌីត៖ មនុស្សចំនួន ៥៥០នាក់់ បានស្លាប់ ពេលកំពុងធ្វើធម្មយាត្រាក្នុងពិធីបុណ្យ Hajj ដោយសារអាកាសធាតុក្តៅខ្លាំង នេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
ពិធីបុណ្យ Hajj ឆ្នាំនេះ ធ្វើនៅទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមប្រារព្ធធ្វើតាំងពីថ្ងៃទី១៤ ខែមិថុនាមកម្ល៉េះ យោងតាមរបាយកាណ៍សមត្ថកិច្ចបានបញ្ជាក់ថា មានអ្នកស្លាប់យ៉ាងតិចចំនួន ៥៥០នាក់ ដោយសារការឡើងកំដៅ ខ្លាំង សីតុណ្ហភាពហក់ដល់ ៥១.៨ អង្សាសេ។
ក្នុងនោះ អ្នកស្លាប់ជាជនជាតិ អេហ្ស៊ីប ចំនួន ៣២៣ នាក់, ជនជាតិ ទុយនីស៊ី ចំនួន ៣៥ នាក់ ជនជាតិ ហ្សកដានី ចំនួន ៤១ នាក់ ជនជាតិ អ៊ីរ៉ង់ ចំនួន ១១ នាក់ ជនជាតិ សេណេហ្គាល់ ចំនួន ៣ នាក់ និងជនជាតិ ឥណ្ឌូនេស៊ី ចំនួន ១៤៤ នាក់។ ចំណែកមនុស្សចំនួន ប្រហែល ចំនួន ២៧០០ នាក់ កំពុងតែសម្រាកព្យាបាល ក្រោមការមើលថែ របស់ក្រសួងសុខាភិបាល អារ៉ាប៊ីសាអូឌីត។
ដោយសារអាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យ អ្នកធ្វើធម្មយាត្រាជាច្រើននាក់ បានប្រើប្រាស់ឆ័ត្រជាច្រើន ដើម្បីការពារខ្លួនពីកម្តៅព្រះអាទិត្យ ។
នៅក្នុងហេតុការណ៍នេះ អាជ្ញាធរ អារ៉ាប៊ីសាអូឌីត បានប្រាប់ដល់អ្នកធ្វើធម្មយាត្រា ត្រូវផឹកទឹកគ្រប់ពេលវេលា ហើយជៀសវាងចេញមកក្រៅ ក្នុងអំឡុងពេលមេឃក្តៅបំផុត។
សម្រួលអត្ថបទ៖ ហេង សុធីរ
ប្រភព៖ AFP