សូមប្រុងប្រយ័ត្ន! សត្វថ្លែនបានខាំមនុស្សស្លាប់ម្នាក់ នៅខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ នេះថា បុរសម្នាក់បានស្លាប់ដោយសារសត្វថ្លែនខាំ ខណៈដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះឈ្មោះ កង អុីន អាយុ៥០ឆ្នាំ  ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវ៉ៃ ថែ្លននោះក៍ធ្លាក់ទៅដីបាត់ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ។ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។

ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំ មែន ។

សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី ២ហើយនៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះលើកទីមួយ ក្មេងប្រុសម្នាក់រស់នៅក្នុងភូមិ ពូរ៉ាប៉េត​ (អូរតេ) ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានស្លាប់កាលពីថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៤៕

អត្ថបទពាក់ព័ន្ធ