បុរសម្នាក់បើកបរម៉ូតូ បុករថយន្តបែនដឹកដីពីខាងក្រោយ រងរបួសធ្ងន់ នៅស្រុកសូទ្រនិគម 


ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកបរម៉ូតូ បានទៅបុករថយន្តបែនដឹកដីពីខាងក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦ និង១០នាទីរសៀល ត្រូវថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ វ៉ាត់ ចាន់ធា ភេទប្រុស អាយុ២៤ ឆ្នាំ នៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូតែម្នាក់ឯង រងរបួសធ្ងន់។

តាមប្រភពបានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AQ-5860 បើកបរមានទិសដៅពីកើតទៅលិច ក្នុងទិសដៅស្របគ្នាជាមួយរថយន្ត ក៏បានបុកទីខាងក្រោយរថយន្តបែនដឹកដី ម៉ាក UD Nissan (យូឌីនីសាន់) ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ចង្កូតស្ដាំ SR-0752 ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែង កត់កំណត់ហេតុ ដឹងនាំយកវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អត្ថបទពាក់ព័ន្ធ