ឃាតកម្មដ៏រន្ធត់! អារកសម្លាប់ប្រពន្ធ និងកូនឱ្យស្លាប់ ហើយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ ឃាតកម្មដ៏រន្ធត់ បុរសម្នាក់បានអារកសម្លាប់ប្រពន្ធ និងកូន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូនហើយ បុរសឃាតកជាប្តី បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ ករណីបានកើតឡើងកាលពីម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអូរសុនតុង ស្ថិតនៅភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះទី១ មាន ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំ ត្រូវជាប្រពន្ធ និងជនរងគ្រោះទី២ មានឈ្មោះ សល់ ចាន់ធូ ភេទស្រីអាយុ ៧ ឆ្នាំ ត្រូវជាកូន ចំណែកជនបង្កមានឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ឆ្នាំ ត្រូវជាប្ដី។

ទាក់ទងករណីខាងលើនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ និងដោយយោងតាមការបំភ្លឺ របស់សាក្សីជាច្រើននាក់ដែលមាន ឈ្មោះ សល់ ផ្យឺត ភេទស្រីអាយុ ៥៤ ឆ្នាំជនជាតិទំពួន បាននិយាយថា៖ មុនពេលកើតហេតុនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤នៅវេលាម៉ោង ៧:០០ ព្រឹកនាង និងប្ដីរបស់នាងបាននាំគ្នាទៅដាំស្រូវនៅចម្ការពេលមកដល់ចម្ការក៏អត់ឃើញកូនទាំងពីរមកដាំស្រូវ គាត់ និងប្ដីក៏មកតាមរកមើល ពេលមកផ្ទះចម្ការក៏អត់ឃើញមនុស្សនៅ ហើយគាត់ក៏ស្រែកហៅអត់មានអ្នកឆ្លើយតប ពេលនោះគាត់ក៏ឡើងរុញទ្វារអត់បើក គាត់ក៏ហៅប្ដីមកជួយបើកតែបើកអត់រួចពេលនោះគាត់ក៏រត់ទៅហៅអ្នកនៅជាជ័រកៅស៊ូមកជួយ រុញទ្វារ ស្របពេលនោះក៏មានក្មួយ និងកូនរបស់គាត់មកដល់ក៏រួញទ្វារចូល ឃើញកូនដេកស្លាប់ទាំងបីនាក់ក្នុងបន្ទប់ដេកតែម្តង។

សាក្សីម្នាក់ទៀត ឈ្មោះ សេវ វ៉ាង ភេទប្រុស អាយុ ៦៥ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៧:០០នាទីព្រឹក លោក និងប្រពន្ធបានធ្វើដំណើរពីភូមិកាហលដោយដើរជើង លុះមកដល់ចម្ការលិក ដែលលោកបានរស់នៅ និងខ្ទមចំណុចអូរសុនតុងភូមិកាហលពេលនោះមកដល់លោក បានដើរមើលជុំវិញចម្ការក្រោយមកក៏បានឮប្រពន្ធលោកបានស្រែកហៅថាកូនយើងស្លាប់ហើយ ពេលនោះលោកក៏បានមកមើលហ្នឹងទៅមើលលើផ្ទះហើយឈ្មោះសល់ ហាន ជាកូនបង្កើតរបស់ខ្ញុំបានធ្លាក់ទ្វារបន្ទប់ក៏បានឃើញកូននិងចៅស្លាប់មែនពេលចូលក្នុងបន្ទប់លោលឃើញមានសាកសពចំនួន ៣នាក់ឈ្មោះ សល់ ញ៉ែង កូនបង្កើត ឈ្មោះ រចំ កេល កូនប្រសារ ឈ្មោះ សល់ ចាន់ធូ ចៅ ហើយលោកបានបីចៅចេញពីបន្ទប់ចុះមកក្រោមមុខទ្វាផ្លូវចូលផ្ទះ។

លោកបន្តថា កាលពីមុនលោកធ្លាប់បានឮឈ្មោះ រចំ កេល ជាកូនប្រសារបានគំរាមសម្លាប់ប្រពន្ធ​ និងកូនជាច្រើនដងហើយ កាលពី១០ថ្ងៃមុនថា បើទៅភូមិកាតែសម្លាប់ ទៅភូមិក្រហលក៏សម្លាប់ តែខ្ញុំមិនបានចាប់អារម្មណ៍ទេ ដោយសារតែរឿងប្រចណ្ឌ។

យោងតាមការបំភ្លឺរបស់ឈ្មោះ សល់ ហានភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិទំពូន បាននិយាយថា កាល១០ថ្ងៃមុន បងថ្លៃខ្ញុំឈ្មោះ រចំ កេល ធ្លាប់និយាយគំរាមសម្លាប់បងស្រីខ្ញុំ បើទៅតាមគាត់នៅខាងគាត់ភូមិកាតែ គាត់ហ្នឹងសម្លាប់ចោល បើគាត់មកតាមបងស្រីខ្ញុំ នៅភូមិកាហលគាត់នឹងសម្លាប់នៅភូមិកាហល៕

សមត្ថកិច្ចនគរបាលជំនាញស្រុកអណ្តូងមាសបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះទាំង២នាក់ម្ដាយ និងកូន ពិតជាស្លាប់ដោយសារអំពើឃាតកម្ម(អារក)ពិតប្រាកដមែន។ ចំណែកជនបង្កជាប្ដី ជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួនពិតប្រាកដមែន។

បន្ទាប់ពីកិច្ចប្រតិបត្តិការរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី។

អត្ថបទពាក់ព័ន្ធ