បើករថយន្តទៅបុកពីក្រោយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ បើករថយន្តទៅបុកពីក្រោយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ៧និង១០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៥/៥៦ស្ថិតក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមប្រភពបានឲ្យដឹងថា៖ រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0844 បើកបរក្នុងទិសដៅពីត្បូងទៅជើង ទំនងធ្វេសប្រហែសបុកពីក្រោយម៉ូតូ ភ្លាមនោះមានប្រជាពលរដ្ឋបានព្យាយាមជួយសង្គ្រោះតែជាអកុសល ជនរងគ្រោះដែលជាជនជាតិឥស្លាមបានស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូយកមករក្សាទុកនៅជំនាញចរាចរណ៍នគរបាលស្រុកកំពង់ត្រឡាចចំណាត់ការបន្ត៕

អត្ថបទពាក់ព័ន្ធ