កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្រ្កាបទីតាំង លួចលាក់បេីកល្បែងសុីសងមួយកន្លែង នៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ចាស់ក្មេងចំនួន ១៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាសំងំលួចលេងល្បែងស៊ីសងខុសច្បាប់ នៅអាគារទី១ក្នុងបុរីកីឡា ហេតុការណ៍ប្រតិបត្តិការឆ្មក់បង្រ្កាបនេះដែរធ្វើឡេីងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចះអាគារបុរីកីឡាស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ឡូតូជល់មានតាមអនឡាញនិងល្បែងស៊ីសងផ្សេងៗទៀតបង្ករឲ្យមានភាពរញេរញៃលុះមកដល់វេលាកើតហេតុខាងលើទើបខាងកម្លាំងសមត្ថកិច្ចបានចុះទៅឆ្មក់បង្រ្កាប បញ្ជូនទៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីសួរនាំនិងបន្តទៅតាមនិតិវិធី៕

អត្ថបទពាក់ព័ន្ធ