មន្ត្រីនគរបាលម្នាក់ ធ្វើអត្តឃាត ដោយសារមានវិបត្តិក្នុងគ្រួសារ

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកមោងឬស្សីម្នាក់ បានសម្រេចចិត្តយកកូនកន្សែង ចងកភ្ជាប់និងរនូតផ្ទះចង់ករ សម្លាប់ខ្លួនឯង ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សារុន យុទ្ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល ស្រុកមោងឬស្សី។

បើតាមសម្តីរបស់សាច់ញាតិ៖ មូលហេតុដែលនាំឲ្យជនរងគ្រោះ ចងកសម្លាប់ខ្លួន សង្ស័យដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា៖ ការដែលមន្រ្តី រូបនោះសម្រេចចិត្តបែបនេះ ដោយផ្តើមចេញពីជម្លោះ រវាងប្តីប្រពន្ធ ហើយស្រ្តីដែលជាប្រព្ធ ចេញពីផ្ទះទៅរស់នៅជាមួយឪពុកវិញ។

អត្ថបទពាក់ព័ន្ធ