នៅមិនសុខដៃ! យកដុំថ្មគប់យុវជនម្នាក់របួសធ្ងន់សមត្ថកិច្ចចាប់ឃាត់ជនសង្ស័យបានម្នាក់

ខេត្តកណ្ដាល៖ យុវជនម្នាក់ ខណៈកំពុងដើរហែរទីងមោងសុខៗ ស្រាប់តែជនសង្ស័យ២នាក់ យកដុំថ្មកប់ពីក្រោយ បណ្ដាលឲ្យរងរបួសក្បាលយ៉ាងដំណំ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទីរសៀល នៅចំណុចភូមិសំប៉ានលើ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ កុសល់ សុធារាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្សយ័មានគ្នា ០២នាក់៖
ទី១.ឈ្មោះ វុឌ្ឍី ពិតា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួនបាន)។

ទី២.ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (រត់គេចខ្លួន)។

ចំពោះវត្ថុតាងចាប់យក (គ្មាន)។

បច្ចុប្បន្ន ជនសង្សយ័ម្នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី រីឯម្នាក់ទៀតដែលគេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទពាក់ព័ន្ធ