លោកផ្កាយ៣ បើករថយន្តបុក ម៉ូតូឈប់ស្តុប បណ្តាលអោយរងរបួស សង្ស័យអ្នកបើកស្រវឹង!
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាល ដោយឃើញមានអាវបំពាក់ពីលើឡាន ឃើញ «ផ្កាយ៣» បានបេីករថយន្ដ LAND CRUISER ពាក់ផ្លាកលេខ ភ្នំពេញ 2BF- 1073 បុកពី ក្រោយម៉ូតូ HONDA Dream ពាក់ផ្លាកលេខ ភ្នំពេញ 1GU- 0784 រួចកិនបណ្ដាល ឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរបួសខណៈ ជនរងគ្រោះឈប់រង់ចាំស្តុប ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយពេលកេីតហេតុភាគីខាងរថយន្ដបានសងសំណងទៅខាងម៉ូតូ ដេីម្បីបញ្ចប់រឿង ចំពោះករណីស្រវឹង ឬ មិនស្រវឹង សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយ ៕