មានវីដេអូ៖ រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសចំនួន២នាក់ ស្លាប់ភ្លាមៗ នៅស្រុកជីក្រែង


ខេត្តសៀមរាប៖ បុរស២នាក់ជិះម៉ូតូ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្ម ហេតុការណ៍បានកើតឡើង នៅវេលាយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះទី១ ជាអ្នកបេីកបរម៉ូតូ  មានឈ្មោះ អ៊ុយ ឆេីត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត ចំណែកជនរងគ្រោះទី២ ជាអ្នករួមដំណេីរជាមួយគ្នា មានឈ្មោះ ធំ ផល្លី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប  បានស្លាប់បាត់បង់ជីវិត។

តាមប្រភពបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ត ម៉ាកហ្វតមួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2BT- 8024 មានទិសដៅពីកេីតទៅលិច និងម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH -8098 មានទិសដៅពីលិចទៅកេីត (ក្នុងទិសដៅបញ្រ្ចាសទិសគ្នា) លុះមកដល់កន្លែងកើតហេតុខាងលើ បានបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សចំនួន ០២នាក់ ស្លាប់បាត់បង់ជីវិត ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបេីកបររថយន្តបានរត់ គេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង កត់កំណត់ហេតុ និងនាំវត្ថុតាង រថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ចំណែកភាគីអ្នកបើកបររថយន្តខាងលើសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។

 

អត្ថបទពាក់ព័ន្ធ