ក្រុមការងារខ្មែរនិងអាមរិក កំពុងជួសជុលជណ្ដើរ៥ថ្នាក់និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង
ខេត្តសៀមរាប៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង៥ថ្នាក់ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។


