សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការរៀបចំតំបន់ឧស្សាហកម្មនៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «យើងមិនអាចរំពឹងតែទេសចរណ៍មួយទេ» ក្នុងខេត្តសៀមរាប ដោយបានលើកឡើងពីគំនិតក្នុងការទាក់ទាញរោងចក្រឧស្សាហកម្មមកខេត្តសៀមរាបដើម្បីបង្កើនចំណូលក្នុងខេត្ត។

ថ្លែងក្នុងពេលបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុន្នី ពិន សែម ក្នុងខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទៅមុខទៀតរាជរដ្ឋាភិបាលក៏គិតជំរុញកន្លែងណាធ្វើឧស្សាហកម្មបានសម្រាប់អ្នកសៀមរាបទៀត»។

សម្ដេចបន្ថែមថាការបង្កើតរោងចក្រឧស្សាហកម្មនៅក្នុងខេត្តសៀមរាបមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តទេ ថែមទាំងអាចផ្ដល់ការងារដល់ខេត្តជុំវិញផងដែរ៕

អត្ថបទពាក់ព័ន្ធ