ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀនជាច្រើន


ខេត្តសៀមរាប៖ ប៉ូលិសខេត្តសៀមរាប ចុះបង្ក្រាបការជួញដូរគ្រឿងញៀន និងចាប់ខ្លួនបុរសម្នាក់ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ត្រូវថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤  នៅផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ធន ឆវ័ន្ទ ហៅ ណាត់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ៖ មានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  និងអធិការដ្ឋាននគរបាលស្រុកពួក ហើយបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់។

ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ