ប្រទះឃើញសពស្រ្តីម្នាក់អណ្តែតក្នុងទឹក បង្កការភ្ញាក់ផ្អើលពលរដ្ឋក្នុងឃុំតាឡាត ខេត្តស្ទឹងត្រែង

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋប្រទះឃើញសពស្រ្តីម្នាក់អណ្តែតក្នុងទឹក ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ យូរ សុះពុតត្រី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមប្រភពបានឲ្យដឹងថា៖ ស្រ្តីជនរងគ្រោះខាងលើបានបាត់ខ្លួនរយៈពេល៥ថ្ងៃមកហើយ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ភ្លាមៗពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចឃុំតាឡាត់ ដើម្បីចុះត្រួតពិនិត្យ នឹងធ្វើកោសល្យវិច្ច័យ បានឃើញថាស្ត្រីជាជនរងគ្រោះខាងលើបានស្លាប់ដោយសារលង់ទឹក។
ចំពោះមូលហេតុបណ្ដាលមកពីធ្លាក់ទឹកអណ្ដូងបណ្ដាលអោយស្លាប់។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួច បានប្រគល់សាកសព ទៅក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទពាក់ព័ន្ធ