លោក ជុង សុជាតិ ដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលរួមកម្មវិធីដាំកូនឈើ នៅបរិវេណតំបន់អង្គរ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ លោក ជុង សុជាតិ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ចូលរួមយុទ្ធនាការដាំកូនឈើ ចំនួន ១ ០៤០ដើម និងក្រាលស្មៅ ១ ០០០ម៉ែត្រការ៉េ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ក្នុងបរិវេណតំបន់អង្គរ ខេត្តសៀមរាប ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះ លោក ជុង សុជាតិ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ៣០០ក្បាល និងថវិកា ចំនួន ៤០ម៉ឺនរៀល ជាអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ឧបត្ថម្ភដល់ប្អូនៗសិស្សានុសិស្ស ដែលចូលរួមដាំកូនឈើ និងក្រាលស្មៅ ផងដែរ៕













