១សប្តាហ៍ កម្ពុជាទទួលបានទេសចរជាតិប្រមាណ៣៥៧២០០នាក់ និងភ្ញៀវបរទេសប្រមាណ ៦០៦០០នាក់ទៅទស្សនាតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ០៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ៖ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ៣៥៧ ២០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦០ ៦០០ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្រសួងបន្តថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៦ ៧៣៥ បណ្ណ កើនឡើង ៨,៥% និងទទួលបានចំណូលសរុប ៧៦៩ ៣៦៥ដុល្លារ កើនឡើង ៩,២%។

គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៣ ជើងហោះហើរក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥០ ជើងហោះហើរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១០ ជើងហោះហើរផងដែរ៕

អត្ថបទពាក់ព័ន្ធ