ផ្លូវត្រាំនាគ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ធ្វើការជួសជុលឡើងវិញ
ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពីលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដ បានអនុញ្ញាតអោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប អនុវត្ដគម្រោងធ្វើអោយប្រសើរឡើងផ្លូវខេត្ដ (ផ្លូវត្រាំនាគ) ដែលមានប្រវែងសរុប៖ ២០៧០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលត្រូវបានបញ្ចប់ការជួសជុលនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ៕
លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់មកអង្គភាពសារព័ត៌មាន ធីញូស៍ដេលី ឲ្យដឹងថា៖ ផ្លូវត្រាំនាគនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ធ្វើការជួសជុល លុបក្រឡុកដែលមានសភាពដូចសំបុកមាន់ ចាក់គ្រួសជាបណ្តោះអាសន្ន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
រាយការណ៍៖ សាំង សំណាង, សម្រួលអត្ថបទ៖ ហេង សុធីរ, ប្រភព៖ រដ្ឋបាលខេត្តសៀមរាប