បុរសម្នាក់សម្រេចចងកសម្លាប់ខ្លួនលើដើមខ្នុរ បន្សុលទុកពាក្យនៅលើStoryថា ខ្ញុំស្រឡាញ់ម៉ែខ្ញុំលាហើយ
ខេត្តរតនគិរី៖ ករណីបុរសម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួនលើដើមខ្នុរ ក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង៤០នាទីរសៀល ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ អុីសា រ៉នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងដែក រស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពីបងប្រុសបង្កើតជនរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះដេីរលេងផឹកសុី អត់ចូលផ្ទះ ២ថ្ងៃហេីយ ពេលមកដល់ផ្ទះ ត្រូវបាន បងប្អូនស្តីបន្ទោស ប៉ុន្តែការងារដំដែកធ្វើជាធម្មតា លុះមកដល់ថ្ងៃកើតហេតុ ពេលហូបបាយថ្ងៃត្រង់ ខ្ញុំហៅប្អូនមកហូបបាយ តែមិនឃេីញមក ក៏ដេីររកសួរគេផង តាមទូរសព្ទផង ក៏មិត្តភក្តិគាត់ប្រាប់ថា អំបាញ់មិញខ្ញុំបានឃើញ Story វាសរសេរថា ខ្ញុំស្រឡាញ់ម៉ែខ្ញុំលាហើយ, ទេីបខ្ញុំដើរទៅក្រោយផ្ទះជាប់របង ទើបប្រទះឃើញប្អូនប្រុសខ្ញុំបានចងកស្លាប់ទៅហើយ។
ក្រោយពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឡាបានសៀក បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ ធ្វើកុសលវិច្ច័យ និងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចរាល់ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក និងក្រម៉ាជាប់នឹងដើមខ្នុរ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ធំ៕
អត្ថបទ៖ ហេង សុធីរ
រាយការណ៍៖ នុតនូវ រិទ្ធីពោធិ៍